ពាក្យស្នើសុំ​ចុះឈ្មោះ​ចូលសិក្សា


បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ​និបទីក) សូម​ជូនដំណឹង​ដល់​បេក្ខជន​ជ័យលាភី ជាប់ស្ថាពរ និង​ជាប់បម្រុង នៃ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ​ទាំងអស់​ឲ្យបាន​ជ្រាបថា៖

  1. បេក្ខជន​ជ័យលាភី​ជាប់​ស្ថាពរ​ត្រូវដាក់​ពាក្យ​ចូលសិក្សា​តាមរយៈ​តំណ​អនឡាញ​នេះ ចាប់ពី​ថ្ងៃ​ប្រកាស​លទ្ធផល​រហូតដល់​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៥:០០ រសៀលជាកំហិត។
  2. បេក្ខជន​ជាប់បម្រុង​អាចដាក់ពាក្យ​ត្រៀមចូលរៀន​ចាប់ពី​ចាប់ពី​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ រហូត​ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៥:០០ រសៀល​ជាកំហិត។
  3. បេក្ខជន​ជ័យលាភី​អាហារូបករណ៍ទាំងអស់ តម្រូវ​អោយ​តម្កល់​ប្រាក់កក់​ចំនួន ៤០០.០០០ រៀល (បួនរយពាន់រៀល) ឬ USD 100 (មួយរយដុល្លារ) នៅពេល​ចុះឈ្មោះ​ចូលរៀន ហើយ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​នឹងប្រគល់​ប្រាក់នេះ​ជូនវិញ​នៅ​ពេល​ដែល​បេក្ខជន​បានចូលរៀន​ពេញលេញ។ បេក្ខជន​ត្រូវ​ធ្វើការ​បង់ប្រាក់​តាមរយៈ៖

    ធនាគាអេស៊ីលីដា (ACLEDA BANK PLC)៖
    Account Name: Cambodia Academy of Digital Technology
    Account Number: 0001-03-780269-2-7
    Account Currency: USD
     
    Account Name: Cambodia Academy of Digital Technology
    Account Number: 0001-03-780269-1-9
    Account Currency: KHR
    វីង (WING) ៖
    Account Name: LA NARIDA
    Account Number: 02057643
    Account Currency: USD
     
    Account Name: LA NARIDA
    Account Number: 03660324
    Account Currency: KHR

បេក្ខជន​ជាប់ជាស្ថាពរ​ដែលខកខាន​មិនបាន​ដាក់ពាក្យ​ចូលរៀន​តាម​កាលបរិច្ឆេទ​កំណត់​ជូន​ខាងលើ​នោះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​នឹង​ចាត់ទុក​ថា​បាន​បោះបង់​បេក្ខភាព ហើយ​នឹង​ផ្តល់​សិទ្ធិ​ជូន​បេក្ខជន​ជាប់បម្រុង​ដែលបាន​ដាក់ពាក្យ​ត្រៀម​ចូលសិក្សា។